ហិរញ្ញវត្ថុនិងធានារ៉ាប់រង
3 ចំណុចសំខាន់ៗគួរដឹង មុនពេលទទួលយកគម្រោងធានារ៉ាប់រងសុខភាព
By AIA Cambodia Mar 28, 2024
119
0
ការមានធានារ៉ាប់រងសុខភាពគឺជាជម្រើសដ៏ល្អមួយសម្រាប់ការការពារហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ ដើម្បីជួយសម្រួល លើការចំណាយក្នុងគ្រួសារ ក្នុងករណីអ្នកមានបញ្ហាសុខភាពណាមួយ។ ជាទូទៅ ការធានារ៉ាប់រងសុខភាពផ្តល់នូវការធានាដ៏ទូលំទូលាយលើការកាត់បន្ថយការចំណាយលើថ្លៃព្យាបាល តាំងពីពេលដែលអ្នកធ្វើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការវះកាត់ និងការចំណាយទៅលើថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
1. តើអ្វីជាគម្រោងធានារ៉ាប់រងសុខភាព?

គម្រោងធានារ៉ាប់រងសុខភាព គឺជាដំណោះស្រាយធានារ៉ាប់រងទៅលើសុខភាព ដែលជួយសម្រួលក្នុងការទូទាត់លើចំណាយថ្លៃព្យាបាលដែលបណ្តាលពីជំងឺ ឬ របួសពីគ្រោះថ្នាក់ចៃដន្យណាមួយ។ លើសពីនេះទៅទៀត នៅពេលលោកអ្នកទទួលបានការការពារជាមួយគម្រោងធានារ៉ាប់រងសុខភាព លោកអ្នកនឹងអស់កង្វល់ពីបញ្ហាហិរញ្ញវត្ថុ បើទោះបីជាលោកអ្នកមានជំងឺ ឬគ្រោះថ្នាក់ណាមួយកើតឡើង លោកអ្នកនឹងនៅតែបន្តទទួលបានការធានាជារៀងរហូត ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជំនួយហិរញ្ញវត្ថុភ្លាមៗនៅពេលដែលអ្នកត្រូវការ ដើម្បីធានាថាសុខុមាលភាពរបស់លោកអ្នកទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។
 
តើក្រុមហ៊ុនធានារ៉ាប់រងធ្វើការទូទាត់សំណងថ្លៃព្យាបាលទៅកាន់អតិថិជនតាមរបៀបណាខ្លះ? ក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើការទូទាត់សងថ្លៃព្យាបាលរបស់លោកតាមរយៈ 2 វិធីខាងក្រោម៖
  • ការទូទាត់សំណងដោយមិនប្រើសាច់ប្រាក់៖ លោកអ្នកមិនតម្រូវឲ្យធ្វើការប្រើប្រាស់សាច់ប្រាក់ ដើម្បីទូទាត់ថ្លៃព្យបាលជំងឺនៅតាមបណ្តាញមន្ទីរពេទ្យដៃគូនោះទេ ដែលការទូទាត់នេះគឺក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើការបង់ថ្លៃទៅមន្ទីរពេទ្យដោយផ្ទាល់។
 

  • ការប្រើប្រាស់សាច់ប្រាក់ខ្លួនឯង និងផ្តល់ប្រាក់សំណងនៅពេលក្រោយ៖ លោកអ្នកនឹងធ្វើការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ខ្លួនដើម្បីធ្វើការទូទាត់ថ្លៃព្យាបាលខ្លួនឯងជាមុនសិន បន្ទាប់មកទៀតទើបលោកអ្នកធ្វើការស្នើសុំប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រងតាមក្រោយ។

 

 2. ហេតុអ្វីបានជាលោកអ្នកត្រូវការធានារ៉ាប់រងសុខភាព?

 
ក្នុងករណីអ្នកមានបញ្ហាសុខភាពណាមួយ គម្រោងធានារ៉ាប់រងសុខភាពគឺជាជម្រើសដ៏ល្អបំផុតមួយ​ដែលអាចផ្តល់នូវការធានាដ៏ទូលំទូលាយលើការកាត់បន្ថយការចំណាយលើថ្លៃព្យាបាល តាំងពីពេលដែលអ្នកធ្វើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការវះកាត់ និងការចំណាយទៅលើថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ ដូចនេះ ការមានធានារ៉ាប់រងសុខភាពគឺអាចជួយលោកអ្នកមួយផ្នែកធំទៅលើការចំណាយលើការថែទាំសុខភាព ការពារប្រាក់សន្សំ ការធានាលើសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារនៅថ្ងៃអនាគត។
3. ហេតុអ្វីលោកអ្នកគួរទិញគម្រោងធានារ៉ាប់រងសុខភាពនៅវ័យក្មេង?

អាយុគ្រាន់តែជាតួរលេខ តែបើនិយាយនៅក្នុងវិស័យធានារ៉ាប់រងសុខភាព អាយុគឺជាផ្នែកមួយដ៏សំខាន់ដែលអាចជះឥទ្ធិពលទៅលើការបង់បុព្វលាភធានារ៉ាប់រង ព្រោះនៅពេលដែលលោកអ្នកនៅវ័័យក្មេង មានអាយុតិច សុខភាពល្អមាំមួន នោះការបង់ប្រាក់ថ្លៃធានារ៉ាប់រងនឹងអាចមានតម្លៃធូរថ្លៃ ជាងអ្នកមានអាយុច្រើន។ ដូច្នេះ ការពារប្រសើរជាងព្យបាល គឺដូចជាលោកអ្នកមានធានារ៉ាប់រងសុខភាពមួយជាប់ខ្លួន ដោយអាចជួយសម្រួលលើថ្លៃព្យាបាលជំងឺ និងការពារសុខភាពលោកអ្នក និងគ្រួសារអ្នកឲ្យកាន់តែប្រសើរឡើង។
#AIACambodia #សុខភាពនិងជីវិតកាន់តែប្រសើរ #HealthierLongerBetterLives
ហិរញ្ញវត្ថុនិងធានារ៉ាប់រង
  • Related Articles

  • ប្រែក្លាយគេហដ្ឋានរបស់អ្នក ឲ្យទៅជាឋានសួគ៌នៃសុខភាព
    22 Jun 2022
  • វិធីសាស្រ្តលើកទឹកចិត្តកូនៗក្នុងអំឡុងពេលសិក្សា
    26 Jul 2022
  • សមិទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក្នុងឆ្នាំ2024
    11 Feb 2025
  • Featured Articles

  • តើអ្នកគួរតែចាប់ផ្តើមពិនិត្យរកជំងឺមហារីសុដន់នៅអាយុប៉ុន្មាន?
    14 Sep 2022
  • ការពិនិត្យរោគវិនិច្ឆ័យជំងឺមហារីកសុដន់ ដោយខ្លួនឯង
    14 Sep 2022
  • ការការពារពិតប្រាកដ! អតិថិជនទទួលបានសំណង ពីកញ្ចប់ការពារអាយុជីវិត និងជំងឺធ្ងន់ធ្ងរ 30,000 ដុល្លារ
    03 Sep 2025
  • ការឈឺស្កាត់ពេលខ្លះអាចកើតមានឡើងដោយមិនបានព្រៀងទុកក្នុងការរស់នៅដែលលោកអ្នកអាចប្រឈមនឹងជំងឺណាមួយដោយមិនបានដឹងមុន
    01 Sep 2023
  • ការជំរុញលើកទឹកចិត្ត និងភាពអំណត់អត់ធ្មត់ របស់ស្ត្រីជាម្តាយ ជាអាជីវករ ជាគ្រូ ជាសប្បុរសលើកិច្ចការសង្គម ហើយក៏ជាអ្នកប្រយុទ្ធដ៏អង់អាចនឹងជំងឺមហារីកមាត់ស្បូន
    28 Oct 2024